អដ្ឋកថាសូត្រទី ៧
ក្នុងសូត្រទី ៧ មានវិនិច្ឆ័យដូចតទៅនេះ បទថា គុន្ទាវនេ បានដល់ ក្នុងព្រៃដែលមានឈ្មោះយ៉ាងនេះ ។ បទថា ឧបសង្កមិ សេចក្តីថា កណ្ឌរាយនព្រាហ្មណ៍បានដឹងដំណឹងមកថា ព្រះមហាកច្ចានត្ថេរឃើញមនុស្ស ស្រករពុករបស់ខ្លួនក្តី ស្រករជីតាក្តី ស្រករតាទួតក្តី មិនធ្វើអញ្ជលី មិន ក្រោកទទួល មិនអញ្ជើញឲ្យអង្គុយ ដូច្នេះ គិតថា មិនមានអ្នកណាអាចដោះស្រាយ រឿងត្រឹមបុណ្ណេះឲ្យសម្រេចបាន អញនឹងចូលទៅសង្កត់សង្កិនលោក ដូច្នេះ ។ បរិភោគអាហារព្រឹកហើយ ចូលទៅរកព្រះមហាកច្ចានៈដល់លំនៅ ។ បទថា ជិណ្ណេ បានដល់ ចាស់គ្រាំគ្រាព្រោះជរា ។ បទថា វុឌ្ឍេ បានដល់ ដែលចម្រើនដោយវ័យ ។ បទថា មហល្លកេ បានដល់ ជាអ្នកចាស់ដោយ ជាតិ គឺកើតមកយូរ ។ បទថា អទ្ធគតេ បានដល់ ជាអ្នកឆ្លងកាលវេលា យូរ ។ បទថា វយោអនុប្បត្តេ បានដល់ ជាអ្នកចូលដល់បច្ឆិមវ័យ ។ បទថា យទិទំ ភោ កច្ចាន តថេវ សេចក្តីថា បពិត្រលោកម្ចាស់ កច្ចានៈដ៏ចម្រើន ពាក្យណាដែលខ្ញុំបានស្តាប់មកយ៉ាងជាក់ច្បាស់ ពាក្យនោះ ក៏សមនឹងរឿងដែលខ្ញុំបានឃើញនេះ ហេតុអ្វីដល់នូវភាពយ៉ាងនោះ មិនដល់ នូវភាពដទៃ ។ ពាក្យថា ន ហិ ភវំ កច្ចានោ ព្រាហ្មណេ នេះ កណ្ឌរាយនព្រាហ្មណ៍ពោលសំដៅដល់ខ្លួនឯង ។ ន័យថា សេចក្តីនោះមាន អធិប្បាយដូច្នេះថា លោកម្ចាស់កច្ចានៈដ៏ចម្រើន ឃើញពួកខ្ញុំដែលជាមនុស្ស ចាស់ដល់ម្លេះ ក៏មិនមានត្រឹមតែអញ្ជលីកម្ម ត្រឹមតែការក្រោកទទួល ឬត្រឹមតែ ការអព្ជោញឲ្យអង្គុយ ។ បទថា ន សម្បន្នមេវ ប្រែថា មិនសមឡើយ គឺមិនសមគួរនោះឯង ។ ព្រះថេរៈស្តាប់ពាក្យរបស់ព្រាហ្មណ៍ហើយ គិតថា ព្រាហ្មណ៍នេះ មិនស្គាល់មនុស្សចាស់ មិនស្គាល់កូនក្មេង អញនឹងប្រាប់ មនុស្សចាស់ និងក្មេងដល់ព្រាហ្មណ៍នេះ ដូច្នេះ ។ កាលពង្