អដ្ឋកថាសូត្រទី ៩
ក្បាលទី 26 · ទំព័រ 315
ក្នុងសូត្រទី ៩ មានវិនិច្ឆ័យដូចតទៅនេះ បទថា មិច្ឆាបដិបត្តាធិករណហេតុ សេចក្តីថា ព្រោះធ្វើ គឺបដិបត្តិនូវបដិបទាខុសជា ហេតុ ។ បទថា ញាយំ ធម្មំ កុសលំ បានដល់ មគ្គ ព្រមទាំងវិបស្សនា ។ ព្រោះថា បុគ្គលបែបនេះ រមែងមិនអាចធ្វើមគ្គ ព្រមទាំងវិបស្សនាឲ្យសម្រេច គឺឲ្យដល់ព្រមបាន ក្នុងធម៌ចំណែកសគប្បីជ្រាបផ្ទុយគ្នា តាមដែលពោល ហើយ ។ ក្នុងសូត្រនេះ ត្រាស់មគ្គ ព្រមដោយវិបស្សនា ។