អដ្ឋកថាសូត្រទី ១០
ក្បាលទី 26 · ទំព័រ 316
ក្នុងសូត្រទី ១០ មានវិនិច្ឆ័យដូចតទៅនេះ បទថា ទុគ្គហិតេហិ បានដល់ ដែលប្រកាន់មកខុសរបេបោ ។ បទថា ព្យញ្ជនបដិរូបកេហិ បានដល់ មានព្យញ្ជនៈល្អ គឺបានមកដោយអក្ខរៈវិចិត្រ ។ បទថា អត្ថញ្ច ធម្មញ្ច បដិពាហន្តិ សេចក្តីថា រមែងជំទាស់ទាំងអដ្ឋកថា និងបាលីនៃសុត្តន្តៈ ទាំងឡាយ ដែលកាន់យកមកត្រឹមត្រូវ ។ ភិក្ខុទាំងនោះ សម្តែងអត្ថផង បាលី ផង របស់សុត្តន្តៈដែលខ្លួនកាន់មកខុសក្រៃលែងជាង ។ ក្នុងធម៌ចំណែកស គប្បីជ្រាបផ្ទុយគ្នាតាមដែលពោលហើយ ។ ក្នុងសូត្រនេះ ត្រាស់ទាំងសេចក្តី ចម្រើន និងសេចក្តីវិនាសនៃព្រះសាស្តានោះឯង ។