បរិសវគ្គ
បរិសវគ្គទ ី ៥ ម្នាលភិក្ខុទាំងឡាយ បរិសទ្យទាំងឡាយនេះមាន ២ ពួក ។ បរិសទ្យ ២ ពួក តើដូចម្តេច ។ គឺបរិសទ្យរាក់ ១ បរិសទ្យជ្រៅ ១ ។ ម្នាលភិក្ខុទាំងឡាយ បរិសទ្យរាក់ តើដូចម្តេច ។ ម្នាលភិក្ខុទាំងឡាយ ពួកភិក្ខុ ក្នុងសាសនានេះ មានចិត្តរាយមាយ មានមានះដុះឡើង មានចិត្តឃ្លេង ឃ្លោង មានមាត់រឹង មានពាក្យសម្តីរោយរាយ មានស្មារតីភាន់ច្រឡំ មិនដឹងខ្លួន មិនមានចិត្តខ្ជាប់ខ្ជួន មានចិត្តវិលវល់ មានឥន្ទ្រិយមិនតាំងនៅជាប្រក្រតី ក្នុងបរិសទ្យណា ម្នាលភិក្ខុទាំងឡាយ បរិសទ្យនេះ ហៅថា បរិសទ្យរាក់ ។ ម្នាលភិក្ខុទាំងឡាយ ចុះបរិសទ្យជ្រៅ តើដូចម្តេច ម្នាលភិក្ខុទាំងឡាយ ពួកភិក្ខុ ក្នុងសាសនានេះ មានចិត្តមិនរាយមាយ មិនមានមានះដុះឡើង មិនឃ្លេង ឃ្លោង មិនមានមាត់រឹង មិនមានពាក្យសម្តីរោយរាយ មានស្មារតីតម្កល់មាំ មានសេចក្តីដឹងខ្លួន មានចិត្តខ្ជាប់ខ្ជួន មានចិត្តនឹងធឹង សង្រួមឥន្ទ្រិយ ក្នុង បរិសទ្យណា ម្នាលភិក្ខុទាំងឡាយ បរិសទ្យនេះ ហៅថា បរិសទ្យជ្រៅ ។ ម្នាលភិក្ខុទាំងឡាយ បរិសទ្យទាំងឡាយ មាន ២ ពួកនេះឯង ។ ម្នាលភិក្ខុ ទាំងឡាយ បណ្តាបរិសទ្យទាំង ២ ពួកនេះ បរិសទ្យជ្រៅនុ៎ះ ទើបប្រសើរ ។ ម្នាលភិក្ខុទាំងឡាយ បរិសទ្យទាំងឡាយនេះមាន ២ ពួក ។ បរិសទ្យ ២ ពួក តើដូចម្តេច ។ គឺបរិសទ្យជាពួក ១ បរិសទ្យព្រមព្រៀងគ្នា ១ ។ ម្នាលភិក្ខុទាំងឡាយ ចុះបរិសទ្យជាពួក តើដូចម្តេច ។ ម្នាលភិក្ខុទាំង- ឡាយ ពួកភិក្ខុក្នុងសាសនានេះ កើតមានការឈ្លោះគ្នា កើតមានការទាស់ទែង គ្នា ដល់នូវសេចក្តីប្រកួតប្រកាន់គ្នា តែងចាក់ដោតគ្នានិងគ្នាដោយលំពែង គឺមាត់ក្នុងបរិសទ្យណា ម្នាលភិក្ខុទាំងឡាយ បរិសទ្យនេះ ហៅថា បរិសទ្យ ជាពួក ។ ម្នាលភិក្ខ