អដ្ឋកថាសូត្រទី ១

ក្បាលទី 26 · ទំព័រ 328

ក្នុងសូត្រទី ១ នៃបរិសវគ្គទី ៥ មានវិនិច្ឆ័យដូចតទៅនេះ បទថា ឧត្តានា បានដល់ បើកផ្ងារ មិនបិទបាំង ។ បទថា គម្ភីរា បានដល់ កំបាំង បិទបាំង ។ បទថា ឧទ្ធតា បានដល់ ប្រកបដោយការរាយមាយ ។ បទថា ឧន្នឡា បានដល់ គឺវាយឫក អធិប្បាយថា មានមានះ ក្រអឺតក្រទម ។ បទថា ចបលា សេចក្តីថា ប្រកបដោយការលាក់បំពួន មានតាក់តែងចីវរ ជាដើម ។