អដ្ឋកថាសូត្រទី ២

ក្បាលទី 26 · ទំព័រ 328

បទថា មុខរា បានដល់ មាត់រឹង វាចាគ្រោតគ្រាត ។ បទថា វិកិណ្ណវាចា បានដល់ ពោលមិនសង្រួម ពោលពាក្យដែលឥតប្រយោជន៍ បានអស់មួយថ្ងៃ ។ បទថា មុដ្ឋស្សតី បានដល់ បណ្តែតបណ្តោយស្មារតី ។ បទថា អសម្បជានា បានដល់ ខ្វះបញ្ញា ។ បទថា អសមាហិតា បានដល់ មិនបានត្រឹមតែឯកគ្គតាចិត្ត ។