អដ្ឋកថាសូត្រទី ៤
ក្នុងសូត្រទី ២ មានវិនិច្ឆ័យដូចតទៅនេះ បទថា ភណ្ឌនជាតា សេចក្តីថា ខាងដើមនៃការឈ្លោះ លោកហៅថា ប្រេះឆា ។ ការ ប្រេះឆានោះ កើតហើយដល់ភិក្ខុទាំងនោះ ដូច្នោះ ទើបឈ្មោះថា កើត ប្រេះឆា ។ ម្យ៉ាងទៀត បានដល់ ការឈ្លោះដែលកើតឡើងដោយពោល ពាក្យជាដើមថា ពួកយើងនឹងឲ្យដាក់អាជា នឹងឲ្យចងពួកអ្នក ។ ន័យខាង គ្រហស្ថ គប្បីជ្រាបបុណ្ណេះសិន ឯពួកបព្វជិតដែលពោលវាចាដល់ការកន្លង អាបត្តិ ឈ្មោះថា កើតនូវជម្លោះ ។ បទថា វិវាទាបន្នា បានដល់ ដល់នូវ វាទៈដែលជំទាស់គ្នា ។ បទថា មុខសត្តីហិ វិតុទន្តា សេចក្តីថា វាចាជា ទុព្ភាសិត លោកហៅថា លំពែង គឺមាត់ ព្រោះអត្ថថា កាត់នូវគុណទាំងឡាយ ដោត គឺចាក់គ្នាដោយវាចាទាំងនោះ ។ បទថា សមគ្គា សេចក្តីថា ប្រកបដោយភាពជាអ្នកដល់ព្រម ដោយធ្វើវត្ថុទាំងនេះ គឺកម្មជាមួយគ្នា ឧទ្ទេសជាមួយគ្នា មានការសិក្សាស្មើគ្នា ។ បទថា បីយចក្ខូនិ បានដល់ ដោយចក្ខុប្រកបដោយមេត្តា បំណងល្អដល់គ្នានិងគ្នា ។ ក្នុងសូត្រទី ៣ មានវិនិច្ឆ័យដូចតទៅនេះ បទថា អគ្គវតី បានដល់ មានបុគ្គលឧត្តម គឺប្រកបដោយបដិបត្តិដ៏កំពូល ។ បរិស័ទផ្ទុយ អំពីបរិស័ទ ដែលមានបុគ្គលដ៏ប្រសេរីនោះ ។ ជីវិតដែលមិនមានបុគ្គល ដ៏ប្រសើរ ។ បទថា ពាហុល្លិកា បានដល់ បដិបត្តិដោយការច្រើនដោយ បច្ច័យ ៤ មានចីវរជាដើម ។ បរិស័ទដែលឈ្មោះថា សាថិលិកា ព្រោះ អត្ថថា កាន់សាសនាធូរថយ ។ នីវរណៈ ៥ ហៅថា ឱក្កមន ក្នុងពាក្យថា ឧក្កមនេ បុព្វង្គមា នេះ ដោយអត្ថថា ដំណើរដែលទាបចុះ អធិប្បាយថា ភិក្ខុជាថេរៈទាំងនោះ បំណងធ្វើនីវរណៈ ៥ ឲ្យពេញ ។ បទថា បវិវេកេ និក្ខិត្តធុរា សេចក្តីថា ជាអ្នកដាក់ធុរៈក្នុងវិវេក ៣ យ៉ាង ។