អដ្ឋកថាសូត្រទី ៥
ក្នុងសូត្រទី ៥ មានវិនិច្ឆ័យដូចតទៅនេះ បទថា បរិសកសដោ បានដល់ បរិស័ទស្រកេកស្រកាក បរិស័ទសំរាម អធិប្បាយថា បរិស័ទមិនមានប្រយោជន៍ ។ បទថា បរិសមណ្ឌោ បានដល់ បរិស័ទផូរផង់ អធិប្បាយថា បរិស័ទមានប្រយោជន៍ ។ បទថា ឆន្ទាគតឹ គច្ឆន្តិ សេចក្តីថា លុះនូវអគតិព្រោះការពេញចិត្ត អធិប្បាយថា ធ្វើវត្ថុដែលមិនគួរធ្វើ ។ ក្នុង បទដ៏សេសក៏ន័យនេះឯង ។ ការលុះអគតិ ៤ នេះ នឹងមានឡើងក្នុងការបែងចែកវត្ថុ និងទីកន្លែង ដែលវិនិច្ឆ័យអធិករណ៍ ក្នុង ២ យ៉ាងនោះ នឹងពោលក្នុងការបែងចែកវត្ថុមុន កាលវត្ថុមិនជាទីពេញចិត្តដល់លំដាប់ពួកភិក្ខុ ដែលជាភារៈនៃខ្លួន ក្នុងឋានៈ ដែលខ្លួនត្រូវអង្គាស ផ្លាស់វត្ថុនោះឲ្យវត្ថុដែលពេញចិត្ត ឈ្មោះថា លុះ ដោយឆន្ទាគតិ ។ តែកាលវត្ថុដែលពេញចិត្តដល់លំដាប់ពួកភិក្ខុដែលមិនបានជា ភារៈរបស់ខ្លួន ផ្លាស់វត្ថុនោះចោល ឲ្យវត្ថុដែលមិនជាទីពេញចិត្ត ឈ្មោះ ថា លុះនូវទោសាគតិ ។ កាលមិនដឹងវត្ថុដែលគួរបែងចែក និងលំដាប់វេន ឈ្មោះថា លុះនូវមោហាគតិ ។ ផ្លាស់ឲ្យវត្ថុដែលពេញចិត្តដល់បុគ្គលដែល មានមាត់រឹង ឬបុគ្គលដែលអាស្រ័យព្រះរាជាជាដើម ព្រោះខ្លាចថា កាល អញឲ្យវត្ថុមិនជាទីពេញចិត្ត បុគ្គលពួកនេះ គប្បីធ្វើសេចក្តីវិនាសឲ្យ ( អញ ) ឈ្មោះថា លុះនូវភយាគតិ ។ តែបុគ្គលណាមិនប្រព្រឹត្តទៅយ៉ាងនេះ ជា ជញ្ជីងនៃមនុស្សទាំងពួង ដាក់ខ្លួនជាកណ្តាល មានការសន្តោស វត្ថុណាដល់ លំដាប់បុគ្គលណា ក៏ឲ្យវត្ថុនោះដល់បុគ្គលនោះ បុគ្គលនេះឈ្មោះថា មិនលុះ អគតិ ៤ យ៉ាង ។ ចំណែកក្នុងទីវិនិច្ឆ័យអធិករណ៍ គប្បីជ្រាបដូច្នេះថា គរុកាបត្តិរបស់ភិក្ខុដែលជាភារៈរបស់ខ្លួន ប្រារព្ធថាជាលហុកាបត្តិ ឈ្មោះថា លុះនូវឆន្ទាគតិ ពោលលហុកាបត្តិរ