អដ្ឋកថាសូត្រទី ៧
បទថា ឥមស្ស ក្វត្ថោ សេចក្តីថា ភាសិតនេះមានអត្ថដូចម្តេច មានអនុសន្ធិ ដូចម្តេច មានខាងចុង និងខាងដើមដូចម្តេច ។ បទថា អវវិដំ បានដល់ ដែលនៅបិទបាំង ។ បទថា ន វិវរន្តិ បានដល់ មិនបើកផ្ងារ ។ បទថា អនុត្តានីកតំ បានដល់ ដែលមិនប្រាកដ ។ បទថា ន ឧត្តានីករោន្តិ សេចក្តីថា មិនបានធ្វើឲ្យប្រាកដ ។ បទថា កង្ខាឋានីយេសុ បានដល់ ដែលជាហេតុនៃការសង្ស័យ ។ ធម៌ចំណែកស គប្បីជ្រាបផ្ទុយគ្នាក្នុងធម៌ ចំណែកខ្មៅ ដែលពោលហើយនេះ ។ ក្នុងសូត្រទី ៧ មានវិនិច្ឆ័យដូចតទៅនេះ បទថា អាមិសគរុ បានដល់ ធ្ងន់ក្នុងបច្ច័យ ៤ គឺជាបរិស័ទដែលកាន់យកលោកុត្តរធម៌ជារបស់ ថោកថយ តាំងនៅ ។ បទថា សទ្ធម្មគរុ បានដល់ ជាបរិស័ទដែលលើក លោកុត្តរធម៌ ៩ ជាទីគោរព កាន់យកបច្ច័យ ៤ ជារបស់ថោកថយ តាំង នៅ ។ បទថា ឧភតោភាគវិមុត្តោ សេចក្តីថា ជាអ្នករួចផុតដោយចំណែក ទាំង ២ ។ បទថា បញ្ញាវិមុត្តោ បានដល់ ជាអ្នករួចផុតដោយបញ្ញា គឺជា ព្រះខីណាស្រពប្រភេទសុខវិបស្សកៈ ។ បទថា កាយសក្ខី បានដល់ ជា បុគ្គលដែលពាល់ត្រូវឈានដោយនាមកាយ ក្រោយមកធ្វើនិរោធ គឺនិព្វាន ឲ្យជាក់ច្បាស់ តាំងនៅ ។ បទថា ទិដ្ឋិប្បត្តោ ប្រែថា ជាអ្នកដល់ទីបំផុត នៃការឃើញ ។ ទាំង ២ ពួកនេះ រមែងបានក្នុងឋានៈ ៤ ។ បទថា សទ្ធាវិមុត្តោ បានដល់ ឈ្មោះថា សទ្ធាវិមុត្តិ ព្រោះជឿរហូតរួចផុត ។ បុគ្គលពួកន េះ រមែងបានក្នុងឋានៈ ៦ ។ ឈ្មោះថា ធម្មានុសារី ព្រោះតាមរពឫក ដល់ធម៌ ។ ឈ្មោះថា សទ្ធានុសារី ព្រោះតាមរពឫកដល់សទ្ធា ។ បុគ្គល ២ ពួកនេះ ក៏ជាអ្នកដល់ព្រមដោយបឋមមគ្គ ។ បទថា កល្យាណធម្មោ ប្រែ ថា ជាអ្នកមានធម៌ស្អាត ។ បទថា ទុស្សីលោ បបធម្មោ ប្រែថា ជាអ្នក ទ្រុស្តសីល មានធម៌ដ៏លាមក ។