អដ្ឋកថាសូត្រទី ១០
ក្នុងសូត្រទី ១០ មានវិនិច្ឆ័យដូចតទៅនេះ បទថា អធិករណំ បានដល់ អធិករណ៍ ៤ យ៉ាង មានវិវាទាធិករណ៍ជាដើម ។ បទថា អាទិយន្តិ ប្រែថា កាន់យក ។ បទថា សញ្ញាបេន្តិ ប្រែថា ឲ្យដឹងគ្នា ។ បទថា ន ច សញ្ញត្តឹ ឧបគច្ឆន្តិ សេចក្តីថា មិនប្រជុំដើម្បីប្រកាសឲ្យដឹងគ្នា ។ បទថា ន ច និជ្ឈាបេន្តិ បានដល់ មិនឲ្យសម្លឹងទោសគ្នា ។ បទថា ន ច និជ្ឈត្តឹ ឧបគច្ឆន្តិ សេចក្តីថា មិនប្រជុំដើម្បីឲ្យសម្លឹងទោសគ្នានិងគ្នា ។ បទថា អសញ្ញត្តិពលា សេចក្តីថា ភិក្ខុទាំងនោះ ឈ្មោះថា អសញ្ញត្តិពលា ព្រោះ មានការមិនចុះសម្រុងគ្នាជាកម្លាំង ។ បទថា អប្បដិនិស្សគ្គមន្តិនោ សេចក្តី ថា ភិក្ខុពួកណាមានការគិតយ៉ាងនេះថា បើអធិករណ៍ដែលពួកយើងកាន់យក ចាត់ជាធម៌សោត ពួកយើងនឹងកាន់យក បើមិនជាធម៌សោត ពួកយើងនឹង ចុះទម្លាក់ ដូច្នេះ ភិក្ខុទាំងនោះ ឈ្មោះថា មានការមិនគិតលះបង់ ។ តែភិក្ខុ ទាំងនេះមិនគិតគ្នាយ៉ាងនោះ ហេតុនោះ ទើបឈ្មោះថា មិនមានការគិតគ្នា លះបង់ ។ បទថា ថាមសា បរាមសា អភិនិវិស្ស សេចក្តីថា ប្រកាន់មាំ ដោយកម្លាំងទិដ្ឋិ និងដោយការស្ទាបអង្អែលទិដ្ឋិ ។ បទថា ឥទមេវ សច្ចំ សេចក្តីថា ពាក្យរបស់ពួកយើងនេះបុណ្ណោះពិត ។ បទថា មោឃមញ្ញំ សេចក្តីថា ពាក្យរបស់បុគ្គលដ៏សេសជាមោឃៈ គឺទទេ ។ ធម៌ចំណែកសមាន អត្ថងាយយល់ទាំងអស់ហើយ ។ អដ្ឋកថាសូត្រទី ១០ ចប់ បរិសវគ្គទី ៥ ចប់ បឋមបណ្ណាសក ចប់ ទុតិយបណ្ណាសក