អដ្ឋកថាសូត្រទី ២

ក្បាលទី 26 · ទំព័រ 348

ក្នុងសូត្រទី ១ នៃទុតិយបណ្ណាសក មានវិនិច្ឆ័យដូចតទៅនេះ ព្រោះ កាន់យកព្រមជាមួយស្តេចចក្រពត្តិ មិនបានត្រាស់បទថា លោកានុកម្បាយ ផងដែរទេ ។ ក្នុងសូត្រនេះ ព្រោះការកើតឡើងនៃស្តេចចក្រពត្តិ សត្វលោក រមែងបានសម្បត្តិ ២ គឺមនុស្សសម្បត្តិ និងសគ្គសម្បត្តិ ។ ការកើតឡើងនៃ ព្រះពុទ្ធទាំងឡាយ រមែងបានសម្បត្តិទាំង ៣ គឺនិព្វានសម្បត្តិមួយទៀត ។ ក្នុងសូត្រទី ២ មានវិនិច្ឆ័យដូចតទៅនេះ បទថា អច្ឆរិយមនុស្សា សេចក្តីថា ពួកមនុស្សដែលសន្សំបារមី ឈ្មោះថា មនុស្ស អស្ចារ្យ ។