អដ្ឋកថាសូត្រទី ៣

ក្បាលទី 26 · ទំព័រ 349

ក្នុងសូត្រទី ៣ មានវិនិច្ឆ័យដូចតទៅនេះ បទថា ពហុនោ ជនស្ស អនុតប្បា ហោតិ សេចក្តីថា រមែងធ្វើការក្តៅក្រហាយចិត្តដល់ មហាជន ។ បណ្តាបុគ្គល ២ ពួកនោះ កាលកិរិយានៃស្តេចចក្រពត្តិ រមែង ធ្វើការក្តៅក្រហាយចិត្តដល់ទេវតា និងមនុស្សក្នុងចក្រវាឡមួយ កាលកិរិយា របស់ព្រះតថាគត រមែងធ្វើការក្តៅក្រហាយចិត្តដល់ទេវតា និងមនុស្សក្នុង មួយម៉ឺនចក្រវាឡ ។