អដ្ឋកថាសូត្រទី ៦
ក្បាលទី 26 · ទំព័រ 350
ក្នុងសូត្រទី ៦ មានវិនិច្ឆ័យដូចតទៅនេះ បទថា ផលន្តិយា ប្រែថា កាលមេឃគ្រហឹម ( គឺរន្ទះ ) ។ បទថា ន សន្តសន្តិ សេចក្តីថា រមែងមិនខ្លាច ព្រោះលះសក្កាយទិដ្ឋិបានហើយ ។ បណ្តាមនុស្ស និងសត្វ ទាំង ២ ពួកនោះ ព្រះខីណាស្រពមិនខ្លាច ព្រោះលះសក្កាយទដ្ឋិរបស់ខ្លួន បានហើយ ។ ដំរីអាជានេយ្យមិនខ្លាច ព្រោះមានសក្កាយទិដ្ឋិខ្លាំង ។