អដ្ឋកថាសូត្រទី ១១
ក្នុងសូត្រទី ១១ មានវិនិច្ឆ័យដូចតទៅនេះ បទថា អសន្តសន្និវាសំ បានដល់ ការនៅរួមគ្នារបស់ពួកសប្បុរស ។ បទថា ន វទេយ្យ សេចក្តីថា មិនគប្បីពោលអធិប្បាយថា ចូរកុំពោលដោយឱវាទក្តី ដោយ អនុសាសនីក្តី ។ បទថា ថេរំបហំ ន វទេយ្យំ សេចក្តីថា អាត្មាអញមិន គប្បីពោលនឹងភិក្ខុដែលជាថេរៈ ដោយឱវាទ និងអនុសាសនី ។ បទថា អហិតានុកម្បី បានដល់ ប្រាថ្នាតែវត្ថុដែលមិនជាប្រយោជន៍ ។ បទថា នោ ហិតានុកម្បី បានដល់ មិនបំណងប្រយោជន៍ ។ បទថា នោតិ នំ វទេយ្យំ សេចក្តីថា គប្បីពោលថា ខ្ញុំនឹងមិនជឿពាក្យរបស់អ្នក ។ បទថា វិហេសេយ្យំ សេចក្តីថា គប្បីបៀតបៀន ព្រោះហេតុនៃពាក្យ ។ បទថា បស្សម្បិស្ស ន បដិករេយ្យំ សេចក្តីថា អញឃើញក្តី ដឹងក្តី មិនជឿពាក្យរបស់បុគ្គលនោះ ។ គប្បីជ្រាបអត្ថក្នុងបទទាំងពួងដោយឧបាយនេះ ។ ឯក្នុងធម៌ស បទថា សាធូតិ នំ វទេយ្យំ សេចក្តីថា កាលអាត្មាអញសរសើរពាក្យនៃបុគ្គលនោះ គប្បី ពោលថា ល្អណាស់ ចម្រើនពិត លោកពោលល្អហើយ ។