សុខវគ្គ
សុខវគ្តទី ២ ម្នាលភិក្ខុទាំងឡាយ សេចក្តីសុខទាំងឡាយនេះ មានពីរ យ៉ាង ។ សេចក្តីសុខទាំងពីរយ៉ាងនេះ តើដូចម្តេច ។ គឺសេចក្តីសុខរបស់ គ្រហស្ថ ១ សេចក្តីសុខក្នុងបព្វជ្ជា ១ ។ ម្នាលភិក្ខុទាំងឡាយ សេចក្តីសុខ ទាំងឡាយ មានពីរយ៉ាងនេះឯង ។ ម្នាលភិក្ខុទាំងឡាយ បណ្តាសេចក្តី សុខទាំងពីរយ៉ាងនេះ សេចក្តីសុខក្នុងបព្វជ្ជាន៎ុះ ប្រសើរជាង ។ ម្នាលភិក្ខុទាំងឡាយ សេចក្តីសុខទាំងឡាយនេះ មានពីរ យ៉ាង ។ សេចក្តីសុខពីរយ៉ាង តើដូចម្តេច ។ សេចក្តីសុខក្នុងកាម ១ សេចក្តី សុខក្នុងនេក្ខម្មៈ ១ ។ ម្នាលភិក្ខុទាំងឡាយ សេចក្តីសុខទាំងឡាយ មានពីរ យ៉ាងនេះឯង ។ ម្នាលភិក្ខុទាំងឡាយ បណ្តាសេចក្តីសុខទាំងពីរយ៉ាងនេះ សេចក្តីសុខក្នុងនេក្ខម្មៈន៎ុះ ប្រសើរជាង ។ ម្នាលភិក្ខុទាំងឡាយ សេចក្តីសុខទាំងឡាយនេះ មានពីរ យ៉ាង ។ សេចក្តីសុខពីរយ៉ាង តើដូចម្តេច ។ គឺសេចក្តីសុខប្រកបដោយ ឧបធិក្កិលេស ១ សេចក្តីសុខមិនមានឧបធិក្កិលេស ១ ។ ម្នាលភិក្ខុទាំងឡាយ សេចក្តីសុខទាំងឡាយ មានពីរយ៉ាងនេះឯង ។ ម្នាលភិក្ខុទាំងឡាយ បណ្តាសេចក្តីសុខទាំងពីរយ៉ាងនេះ សេចក្តីសុខមិនមានឧបធិក្កិលេសនុ៎ះ ប្រសើរជាង ។ ម្នាលភិក្ខុទាំងឡាយ សេចក្តីសុខទាំងឡាយនេះ មានពីរ យ៉ាង ។ សេចក្តីសុខពីរយ៉ាង តើដូចម្តេច ។ គឺសេចក្តីសុខមានអាសវៈ ១ សេចក្តីសុខមិនមានអាសវៈ ។ ម្នាលភិក្ខុទាំងឡាយ សេចក្តីសុខទាំងឡាយ មានពីរយ៉ាងនេះឯង ។ ម្នាលភិក្ខុទាំងឡាយ បណ្តាសេចក្តីសុខទាំងពីរយាង នេះ សេចក្តីសុខមិនមានអាសវៈនុ៎ះ ប្រសើរជាង ។