អដ្ឋកថាសូត្រទី ៨

ក្បាលទី 26 · ទំព័រ 362

ក្នុងសូត្រទី ៨ មានវិនិច្ឆ័យដូចតទៅនេះ បទថា សប្បីតិកំ បានដល់ សុខក្នុងបឋមជ្ឈាន និងទុតិយជ្ឈាន ។ បទថា និប្បីតិកំ បានដល់ សុខក្នុងតតិយជ្ឈាន និងចតុត្ថជ្ឈាន ។ បណ្តាសុខ ២ យ៉ាងនោះ គប្បីជ្រាប ភាពដ៏លើស ដោយមិនបែងចែកជាន់ថ្នាក់យ៉ាងនេះ គឺសុខប្រាសចាកបីតិ ដែលជាលោកិយ ក្រៃលែងជាងសុខមានបីតិ ដែលជាលោកិយ និងសុខ ប្រាសចាកបីតិ ដែលជាលោកុត្តរ ក្រៃលែងជាងសុខមានបីតី ដែលជា លោកុត្តរ ។