សនិមិត្តវគ្គ
ម្នាលភិក្ខុទាំងឡាយ អកុសលធម៌ដ៏លាមកទាំងឡាយ ប្រកបដោយនិមិត្ត ( ហេតុ ) ទើបកើតឡើងបាន មិនមែនឥតនិមិត្តទេ ។ ព្រោះលះនិមិត្តនោះចេញបាន ទើបអកុសលធម៌ដ៏លាមកទាំងនោះ មិនមាន ដោយប្រការយ៉ាងនេះ ។ ម្នាលភិក្ខុទាំងឡាយ អកុសលធម៌ដ៏លាមកទាំងឡាយប្រកបដោយ និទាន ( ហេតុ ) ទើបកើតឡើងបាន មិនមែនឥតនិទាន ( ហេតុ ) ទេ ។ ព្រោះលះនិទាននោះចេញបាន ទើបអកុសលធម៌ដ៏លាមកទាំងនោះ មិនមាន ដោយប្រការយ៉ាងនេះ ។ ម្នាលភិក្ខុទាំងឡាយ អកុសលធម៌ដ៏លាមកទាំងឡាយ ប្រកបដោយហេតុ ទើបកើតឡើងបាន មិនមែនឥតហេតុទេ ។ ព្រោះលះ ហេតុនោះចេញបាន ទើបអកុសលធម៌ដ៏លាមកទាំងនោះមិនមាន ដោយ ប្រការយ៉ាងនេះ ។ ម្នាលភិក្ខុទាំងឡាយ អកុសលធម៌ដ៏លាមកទាំងឡាយ ប្រកបដោយសង្ខារ ( គ្រឿងតាំងតែង ) ទើបកើតឡើងបាន មិនមែនឥត សង្ខារទេ ។ ព្រោះលះសង្ខារទាំងនោះចេញបាន ទើបអកុសលធម៌ដ៏លាមក ទាំងនោះមិនមាន ដោយប្រការយ៉ាងនេះ ។ ម្នាលភិក្ខុទាំងឡាយ អកុសលធម៌ដ៏លាមកទាំងឡាយ ប្រកបដោយបច្ច័យ ទើបកើតឡើងបាន មិនមែនឥតបច្ច័យទេ ។ ព្រោះលះ បច្ច័យនោះចេញបាន ទើបអកុសលធម៌ដ៏លាមកទាំងនោះ មិនមានដោយ ប្រការយ៉ាងនេះ ។ ម្នាលភិក្ខុទាំងឡាយ អកុសលធម៌ដ៏លាមកទាំងឡាយ ប្រកបដោយរូប ទើបកើតឡើងបាន មិនមែនឥតរូបទេ ។ ព្រោះលះរូបនោះ ចេញបាន ទើបអកុសលធម៌ដ៏លាមកទាំងនោះមិនមាន ដោយប្រការ យ៉ាងនេះ ។ ម្នាលភិក្ខុទាំងឡាយ អកុសលធម៌ដ៏លាមកទាំងឡាយ ប្រកបដោយវេទនា ទើបកើតឡើងបាន មិនមែនឥតវេទនាទេ ។ ព្រោះលះ វេទនានោះចេញបាន ទើបអកុសលធម៌ដ៏លាមកទាំងនោះមិនមាន ដោយ ប្រការយ៉ាងនេះ ។