អដ្ឋកថាសូត្រទី ១

ក្បាលទី 26 · ទំព័រ 369

ក្នុងសូត្រទី ១ នៃសនិមិត្តវគ្គទី ៣ មានវិនិច្ឆ័យដូចតទៅ នេះ បទថា សនិមិត្តា ប្រែថា មានហេតុ ។ ជាដើម [ ៣២៣-៣២៧ ] ក្នុងសូត្រទី ២ ជាដើម ក៏ន័យនេះឯង ។ បទទាំងអស់ គឺនិទាន ហេតុ សង្ខារ បច្ច័យ រូប ទាំងនេះ ជាវេវចនៈនៃការណៈ ទាំងអស់ ។ អដ្ឋកថា សូត្រទី ២ ជាដើមចប់ ក្នុងសូត្រទី ៧ មានវិនិច្ឆ័យដូចតទៅនេះ បទថា សវេទនា សេចក្តីថា កាលសម្បយុត្តវេទនាដែលជាបច្ច័យនោះឯងមាន ទើបធម៌ដែល ជាបាបអកុសលទាំងឡាយកើតឡើង កាលមិនមាន ក៏មិនកើត ។