អដ្ឋកថាសូត្រទី ៨-៩
ក្បាលទី 26 · ទំព័រ 371
ក្នុងសូត្រទី ១០ មានវិនិច្ឆ័យដូចតទៅនេះ បទថា សង្ខតារម្មណា សេចក្តីថា ធម៌ដែលជាបាបអកុសលទាំងឡាយកើតឡើង ព្រោះធ្វើ សង្ខតធម៌ដែលកើតឡើងដោយបច្ច័យឲ្យជាអារម្មណ៍ ។ បទថា នោ អសង្ខតារម្មណា សេចក្តីថា តែធម៌ដែលជាបាប អកុសលមិនកើតឡើង ព្រោះប្រារព្ធព្រះនិព្វានដែលជាអសង្ខតៈឡើយ ។ បទថា ន ហោន្តិ សេចក្តីថា ក្នុងខណៈនៃមគ្គ ធម៌ដែលជាបាប អកុសល ឈ្មោះថា មិនមាន កាលសម្រេចផលហើយ ក៏ឈ្មោះថា មិន មានហើយ ។ ក្នុងសូត្រទាំងឡាយ ១០ នេះ ព្រះមានព្រះភាគ ទ្រង់សម្តែង ទេសនារហូតដល់អរហត្តយ៉ាងនេះ ដោយប្រការដូច្នេះ ។