អដ្ឋកថាសូត្រទី ១
ក្បាលទី 26 · ទំព័រ 384
ក្នុងសូត្រទី ១ នៃពាលវគ្គទី ៥ មានវិនិច្ឆ័យដូចតទៅនេះ បទថា អនាគតំ ភារំ វហតិ សេចក្តីថា ជានវក ព្រះថេរៈមិនបាននិមន្ត ក៏ធ្វើភារៈ ១០ យ៉ាងក្នុងបាលីថា ប្រគេនរោងឧបោសថ ១ ដុតប្រទីប ១ តម្កល់ទឹកផឹក ១ រៀបចំអាសនៈ ១ នាំឆន្ទៈមក ១ នាំបារិសុទ្ធិមក ១ ប្រាប់រដូវ ១ រាប់ចំនួនភិក្ខុ ១ ឱវាទ ១ សូធ្យបាតិមោក្ខ ១ លោកហៅថា ភារៈរបស់ព្រះថេរៈ ដូច្នេះ ឈ្មោះថា នាំភារៈដែលមិនទាន់មកដល់ ។