អដ្ឋកថាសូត្រទី ៥

ក្បាលទី 26 · ទំព័រ 386

ក្នុងសូត្រទី ៥ មានវិនិច្ឆ័យដូច្នេះ បទថា អនាបត្តិយា អាបត្តិសញ្ញី បានដល់ ជាអ្នកមានសេចក្តីសម្គាល់ក្នុងរឿងដែលមិនជាអាបត្តិ ជាដើមថា ភិក្ខុធ្វើការសម្ហាតភណ្ឌៈអប់បាត្រ កោរសក់ ចូលស្រុកដោយ លាយ៉ាងនេះថា នេះជាអាបត្តិ ។ បទថា អាបត្តិយា អនាបត្តិសញ្ញី បាន ដល់ ជាអ្នកមានសេចក្តីសម្គាល់ក្នុងអាបត្តិ ព្រោះមិនអើពើចំពោះរឿងទាំងនោះ ឯង យ៉ាងនេះថា នេះមិនជាអាបត្តិ ។