អដ្ឋកថាសូត្រទី ១

ក្បាលទី 26 · ទំព័រ 392

តតិយបណ្ណាសក ក្នុងសូត្រទី ១ នៃតតិយបណ្ណាសក មានវិនិច្ឆ័យដូចតទៅ នេះ បទថា អាសា បានដល់ តណ្ហា គឺការចង់បាន ។ បទថា ទុប្បជហា បានដល់ លះបានលំបាក គឺនាំចេញបានលំបាក ។ សត្វទាំងឡាយ ប្រើ ពេល ១០ ឆ្នាំខ្លះ ២០ ឆ្នាំខ្លះ ៦០ ឆ្នាំខ្លះ ទទួលបម្រើព្រះរាជា ធ្វើកសិកម្ម ជាដើម ចុះកាន់សង្រ្គាមដែលប្រឈមមុខដាក់គ្នា ញ៉ាំងជីវិតដោយការចិញ្ចឹម ពពែ និងធ្វើលំពែងជាដើម បន្សាត់ចូលទៅកាន់មហាសមុទ្រ ដោយបំណង ថា ពួកយើងនឹងបានថ្ងៃនេះ ពួកយើងនឹងបានស្អែកនេះ ដូច្នេះ ព្រោះការ សង្ឃឹមក្នុងលាភ ជាគ្រឿងលះបានលំបាក កាលដល់វេលានឹងស្លាប់ក៏នៅ សម្គាល់ខ្លួនថា នឹងរស់នៅបាន ១០០ ឆ្នាំ ឃើញកម្ម និងកម្មនិមិត្តជាដើម មានអ្នកបំណងល្អ ដាស់តឿនថា អ្នកចូរឲ្យទាន អ្នកចូរធ្វើការបូជាចុះ ក៏មិន ជឿពាក្យនៃបុគ្គលណា ដោយបំណងយ៉ាងនេះថា អញនឹងមិនស្លាប់ នេះ ព្រោះការប្រាថ្នាក្នុងជីវិត ជារឿងលះបានលំបាក ។