អដ្ឋកថាសូត្រទី ២

ក្បាលទី 26 · ទំព័រ 393

ក្នុងសូត្រទី ២ មានវិនិច្ឆ័យដូចតទៅនេះ បទថា បុព្វការី បានដល់ អ្នកធ្វើឧបការៈមុន ។ បទថា កតញ្ញូកតវេទី បានដល់ អ្នកដឹង ឧបការៈដែលគេធ្វើហើយតបស្នងខាងក្រោយ ។ ក្នុងជនទាំង ២ នោះ អ្នកធ្វើ ឧបការៈមុន រមែងសម្គាល់ថា អញឲ្យបំណុល អ្នកតបស្នងខាងក្រោយ រមែងសម្គាល់ថា អញជម្រះបំណុល ។