អដ្ឋកថាសូត្រទី ៣
ក្បាលទី 26 · ទំព័រ 393
ក្នុងសូត្រទី ៣ មានវិនិច្ឆ័យដូចតទៅនេះ បទថា តិត្តោ ច តប្បេតា ច សេចក្តីថា ព្រះបច្ចេកពុទ្ធ និងព្រះខីណាស្រព ដែលជាសាវ័ក របស់ព្រះតថាគត ឈ្មោះថា ឆ្អែតហើយ ។ ព្រះតថាគតអរហន្តសម្មាសម្ពុទ្ធ ឈ្មោះថា ឆ្អែតហើយផង ធ្វើអ្នកដទៃឲ្យឆ្អែតផង ។