អាយាចនវគ្គ

ក្បាលទី 26 · ទំព័រ 397

ម្នាលភិក្ខុទាំងឡាយ ភិក្ខុជាអ្នកមានសទ្ធា កាលបើបន់ស្រន់ដោយប្រពៃ គប្បីបន់ស្រន់យ៉ាងនេះថា ព្រះសារីបុត្ត និងព្រះមោគ្គល្លាន មានសភាពយ៉ាងណា អាត្មាអញសូមឲ្យមានសភាពដូច្នោះដែរ ។ ម្នាលភិក្ខុ ទាំងឡាយ សារីបុត្ត និងមោគ្គល្លាននេះ ជាជញ្ជីង ជាខ្នាតនៃពួកភិក្ខុជាសាវ័ក របស់តថាគត ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុនីជាអ្នកមានសទ្ធា កាលបើបន់ ស្រន់ដោយប្រពៃ គប្បីបន់ស្រន់យ៉ាងនេះថា ខេមាភិក្ខុនីក្តី ឧប្បលវណ្ណាភិក្ខុនីក្តី មានសភាពយ៉ាងណា អាត្មាអញសូមឲ្យមានសភាពដូច្នោះដែរ ។ ម្នាលភិក្ខុទាំងឡាយ ខេមាភិក្ខុនីនេះក្តី ឧប្បលវណ្ណាភិក្ខុនីនេះក្តី ជាជញ្ជីង ជា ខ្នាតនៃពួកភិក្ខុនី ជាសាវិការបស់តថាគត ។ ម្នាលភិក្ខុទាំងឡាយ ឧបាសកជាអ្នកមានសទ្ធា កាលបើ បន់ស្រន់ដោយប្រពៃ គប្បីបន់ស្រន់យ៉ាងនេះថា ចិត្តគហបតិក្តី ហត្ថកអាឡវកគហបតិក្តី មានសភាពយ៉ាងណា អាត្មាអញសូមឲ្យមានសភាពដូច្នោះ ដែរ ។ ម្នាលភិក្ខុទាំងឡាយ ចិត្តគហបតិនេះក្តី ហត្ថកអាឡវកគហបតិនេះក្តី ជាជញ្ជីង ជាខ្នាតនៃពួកឧបាសក ជាសាវ័ករបស់តថាគត ។ ម្នាលភិក្ខុទាំងឡាយ ឧបាសិកាជាអ្នកមានសទ្ធា កាលបើ បន់ស្រន់ដោយប្រពៃ គប្បីបន់ស្រន់យ៉ាងនេះថា ខុជ្ជុត្តរាឧបាសិកាក្តី វេឡុ- កណ្តកិយានន្ទមាតាក្តី មានសភាពយ៉ាងណា អាត្មាអញសូមឲ្យមានសភាព ដូច្នោះដែរ ។ ម្នាលភិក្ខុទាំងឡាយ ខុជ្ជុត្តរាឧបាសិកានេះក្តី វេឡុកណ្តកិយា នន្ទមាតានេះក្តី ជាជញ្ជីង ជាខ្នាតនៃពួកឧបាសិកា ជាសាវិការបស់តថាគត ។