អដ្ឋកថាសូត្រទី ២ ជាដើម
ក្បាលទី 26 · ទំព័រ 404
ជាដើម [ ៣៧៦-៣៧៨ ] ក្នុងសូត្រទី ២ ជាដើម ក៏មានន័យដូចគ្នា តែក្នុង សូត្រនេះខុសគ្នា ដូច្នេះ បទថា ខេមា ច ភិក្ខុនី ឧប្បលវណ្ណា ច សេចក្តីថា បណ្តាភិក្ខុនី ២ រូបនោះ ភិក្ខុនីខេមាជាកំពូលដោយបញ្ញា ភិក្ខុនីឧប្បលវណ្ណាជា កំពូលដោយឫទ្ធិ ដូច្នោះ កាលសូមដោយប្រពៃ គប្បីសូមថា សូមអាត្មាអញ មានសភាពដូច្នេះ ដោយបញ្ញាក្តី ដោយឫទ្ធិក្តី ។ ឧបាសិកាខុជ្ជុត្តរាជា កំពូល ព្រោះមានបញ្ញាច្រើន នន្ទមាតាជាកំពូល ព្រោះមានឫទ្ធិច្រើន ព្រោះ ដូច្នោះ កាលសូមដោយប្រពៃ គប្បីសូមថា សូមអាត្មាអញមានសភាពយ៉ាង នេះ ដោយបញ្ញាក្តី ដោយឫទ្ធិក្តី ។ អដ្ឋកថា សូត្រទី ២ ជាដើម ចប់ ៥