អដ្ឋកថាសូត្រទី ៦
ក្បាលទី 26 · ទំព័រ 406
ក្នុងសូត្រទី ៦ មានវិនិច្ឆ័យដូចតទៅនេះ បទថា អប្បសាទនីយេ ឋានេ បានដល់ ក្នុងហេតុដែលធ្វើឲ្យមិនជ្រះថ្លា ។ បទថា បសាទំ ឧបទំសេតិ សេចក្តីថា ឲ្យកើតជ្រះថ្លាក្នុង បដិបទាអាក្រក់ បដិបទាខុសថា នេះជាបដិបទាល្អ ជាបដិបទាប្រពៃ ដូច្នេះ ។ បទថា បសាទនីយេ ឋានេ អប្បសាទំ សេចក្តីថា ឲ្យកើតសេចក្តីជ្រះថ្លាក្នុងបដិបទាល្អ បដិបទាប្រពៃថា នេះបដិបទាអាក្រក់ នេះបដិបទាខុស ដូច្នេះ ។ ក្នុងសូត្រនេះ ងាយយល់ ទាំងអស់ហើយ ។