អដ្ឋកថាសូត្រទី ៧

ក្បាលទី 26 · ទំព័រ 406

ក្នុងសូត្រទី ៧ មានវិនិច្ឆ័យដូចតទៅនេះ បទថា ទ្វីសុ បាន ដល់ ក្នុងឱកាស ២ ក្នុងហេតុ ២ ។ បទថា មិច្ឆាបដិបជ្ជមានោ បានដល់ កាន់យកបដិបទាខុស ។ បទថា មាតរិ ច បិតរិ ច សេចក្តីថា បដិបត្តិខុស ក្នុងមាតា ដូចមិត្តវិន្ទុកៈ បដិបត្តិខុសក្នុងបិតា ដូចព្រះបាទអជាតសត្តុ ។ ធម៌ ចំណែកស គប្បីជ្រាបតាមន័យដែលពោលហើយនោះឯង ។