អដ្ឋកថាសូត្រទី ៨

ក្បាលទី 26 · ទំព័រ 407

ក្នុងសូត្រទី ៨ មានវិនិច្ឆ័យដូចតទៅនេះ បទថា តថាគតេ ច តថាគតសាវកេ ច សេចក្តីថា បដិបត្តិខុសក្នុងព្រះតថាគត ដូចជា ទេវទត្តភិក្ខុ និងបដិបត្តិខុសក្នុងសាវ័ករបស់ព្រះតថាគត ដូចកោកាលិកភិក្ខុ ។ ក្នុងធម៌ចំណែកស បដិបត្តិប្រពៃក្នុងព្រះតថាគត ដូចព្រះអានន្ទត្ថេរ និង បដិបត្តិប្រពៃក្នុងសាវ័ករបស់ព្រះតថាគត ដូចកូនរបស់សេដ្ឋី ដែលចិញ្ចឹមគោ ឈ្មោះនន្ទៈ ។