អដ្ឋកថាសូត្រទី ៩

ក្បាលទី 26 · ទំព័រ 408

ក្នុងសូត្រទី ៩ មានវិនិច្ឆ័យដូចតទៅនេះ បទថា សចិត្តវោទានំ ប្រែថា ការផូរផង់នៃចិត្តរបស់ខ្លួន ។ បទនេះ ជាឈ្មោះនៃសមាបត្តិ ៨ ។ បទថា ន ច កិញ្ចិ លោកេ ឧបទិយតិ សេចក្តីថា មិនប្រកាន់ គឺមិន ពាល់ត្រូវបណ្តាធម៌ មានរូបជាដើមណាមួយក្នុងលោក ។ សូត្រនេះ ការមិន ប្រកាន់មាំ ជាធម៌ទី ២ ដោយប្រការដូច្នេះ ។