ទានវគ្គ
ម្នាលភិក្ខុទាំងឡាយ ទានទាំងឡាយនេះ មានពីរយ៉ាង ។ ទានពីរយ៉ាង តើដូចម្តេច ។ គឺអាមិសទាន ១ ធម្មទាន ១ ។ ម្នាលភិក្ខុ ទាំងឡាយ ទានទាំងឡាយមានពីរយ៉ាងនេះឯង ។ ម្នាលភិក្ខុទាំងឡាយ បណ្តាទានពីរ យ៉ាងនេះ ធម្មទានន៎ុះប្រសើរជាង ។ ម្នាលភិក្ខុទាំងឡាយ ការបូជាទាំងឡាយនេះមានពីរយ៉ាង ។ ការបូជាពីរយ៉ាង តើដូចម្តេច ។ គឺការបូជាដោយអាមិស ១ ការបូជាដោយ ធម៌ ១ ។ ម្នាលភិក្ខុទាំងឡាយ ការបូជាទាំងឡាយមានពីរយ៉ាងនេះឯង ។ ម្នាលភិក្ខុទាំងឡាយ បណ្តាការបូជាទាំងពីរយ៉ាងនេះ ។ ការបូជាដោយធម៌នុ៎ះ ប្រសើរជាង ។ ម្នាលភិក្ខុទាំងឡាយ ចាគៈទាំងឡាយនេះមានពីរយ៉ាង ។ ចាគៈពីរយ៉ាង តើដូចម្តេច ។ គឺអាមិសច្ចាគៈ ១ ធម្មច្ចាគៈ ១ ។ ម្នាលភិក្ខុ ទាំងឡាយ ចាគៈទាំងឡាយមានពីរយ៉ាងនេះឯង ។ ម្នាលភិក្ខុទាំងឡាយ បណ្តាចាគៈទាំងពីរយ៉ាងនេះ ធម្មច្ចាគៈនុ៎ះប្រសើរជាង ។ ម្នាលភិក្ខុទាំងឡាយ ការបរិច្ចាគទាំងឡាយនេះមានពីរយ៉ាង ។ ការបរិច្ចាគពីរយ៉ាង តើដូចម្តេច ។ គឺអាមិសបរិច្ចាគ ១ ធម្មបរិច្ចាគ ១ ។ ម្នាលភិក្ខុទាំងឡាយ ការបរិច្ចាគមានពីរយ៉ាងនេះឯង ។ ម្នាលភិក្ខុទាំងឡាយ បណ្តាបរិច្ចាគពីរយ៉ាងនេះ ធម្មបរិច្ចាគន៎ុះប្រសើរជាង ។ ម្នាលភិក្ខុទាំងឡាយ ភោគៈទាំងឡាយនេះ មានពីរយ៉ាង ។ ភោគៈពីរយ៉ាង តើដូចម្តេច ។ គឺអាមិសភោគៈ ១ ធម្មភោគៈ ១ ។ ម្នាល ភិក្ខុទាំងឡាយ ភោគៈទាំងឡាយ មានពីរយ៉ាងនេះឯង ។ ម្នាលភិក្ខុទាំងឡាយ បណ្តាភោគៈពីរយ៉ាងនេះ ធម្មភោគៈន៎ុះ ប្រសើរជាង ។