អដ្ឋកថាសូត្រទី ១
ក្បាលទី 26 · ទំព័រ 412
ក្នុងសូត្រទី ១ នៃទានវគ្គទី ៣ មានវិនិច្ឆ័យដូចតទៅនេះ បទថា ទានានិ សេចក្តីថា ឈ្មោះថា ទាន ដោយអំណាចនៃវត្ថុ មានទាន ជាដើមដែលគេឲ្យ បទនេះ ជាឈ្មោះរបស់ទេយ្យធម៌ ។ ម្យ៉ាងទៀត ចេតនា មួយអន្លើដោយវត្ថុ ឈ្មោះថា ទាន បទនេះ ជាឈ្មោះនៃបរិច្ចាគសម្បត្តិ ។ បទថា អាមិសទានំ សេចក្តីថា បច្ច័យ ៤ ឈ្មោះថា អាមិសទាន ព្រោះជា របស់ឲ្យ ។