អដ្ឋកថាសូត្រទី ៨

ក្បាលទី 26 · ទំព័រ 414

ក្នុងសូត្រទី ៧ មានវិនិច្ឆ័យដូចតទៅនេះ ការចែករលែក បច្ច័យ ៤ ឈ្មោះថា អាមិសសំវិភាគ ការចែករលែកធម៌ ឈ្មោះថា ធម្មសំវិភាគ ។ ក្នុងសូត្រទី ៨ មានវិនិច្ឆ័យដូចតទៅនេះ ការសង្គ្រោះ ដោយបច្ច័យ ៤ ឈ្មោះថា អាមិសសង្គហ ការសង្គ្រោះដោយធម៌ ឈ្មោះ ថា ធម្មសង្គហ ។