សន្ថារវគ្គ
ម្នាលភិក្ខុទាំងឡាយ ការរាក់ទាក់ទាំងឡាយនេះ មានពីរ យ៉ាង ។ ការរាក់ទាក់ពីរយ៉ាង តើដូចម្តេច ។ គឺការរាក់ទាក់ដោយអាមិសៈ ១ ការរាក់ទាក់ដោយធម៌ ១ ។ ម្នាលភិក្ខុទាំងឡាយ ការរាក់ទាក់មានពីរ យ៉ាងនេះឯង ។ ម្នាលភិក្ខុទាំងឡាយ បណ្តាការរាក់ទាក់ពីរយ៉ាងនេះ ការរាក់ទាក់ ដោយធម៌នុ៎ះ ប្រសើរជាង ។ ម្នាលភិក្ខុទាំងឡាយ បដិសន្ថារៈទាំងឡាយនេះ មាន ពីរយ៉ាង ។ បដិសន្ថារៈពីរយ៉ាង តើដូចម្តេច ។ គឺបដិសន្ថារៈដោយអាមិសៈ ១ បដិសន្ថារៈ ដោយធម៌ ១ ។ ម្នាលភិក្ខុទាំងឡាយ បដិសន្ថារៈ មានពីរ យ៉ាងនេះឯង ។ ម្នាលភិក្ខុទាំងឡាយ បណ្តាបដិសន្ថារៈទាំងពីរយ៉ាងនេះ បដិសន្ថារៈដោយធម៌នុ៎ះ ប្រសើរជាង ។ ម្នាលភិក្ខុទាំងឡាយ ការស្វែងរកនេះមានពីរយ៉ាង ។ ការ ស្វែងរកពីរយ៉ាង តើដូចម្តេច ។ គឺការស្វែងរកអាមិសៈ ១ ការស្វែងរកធម៌ ១ ។ ម្នាលភិក្ខុទាំងឡាយ ការស្វែងរកមានពីរយ៉ាងនេះឯង ។ ម្នាលភិក្ខុ ទាំងឡាយ បណ្តាការស្វែងរកទាំងពីរយាងនេះ ការស្វែងរកធម៌នុ៎ះប្រសើរ ជាង ។ ម្នាលភិក្ខុទាំងឡាយ ការស្វះស្វែងទាំងឡាយនេះមានពីរ យ៉ាង ។ ការស្វះស្វែងពីរយ៉ាង តើដូចម្តេច ។ គឺការស្វះស្វែងអាមិសៈ ១ ការស្វះស្វែងធម៌ ១ ។ ម្នាលភិក្ខុទាំងឡាយ ការស្វះស្វែងទាំងឡាយ មាន ពីរយ៉ាងនេះឯង ។ ម្នាលភិក្ខុទាំងឡាយ បណ្តាការស្វះស្វែងពីរយ៉ាងនេះ ការ ស្វះស្វែងធម៌នុ៎ះ ប្រសើរជាង ។ ម្នាលភិក្ខុទាំងឡាយ ការត្រាច់រកទាំងឡាយនេះ មានពីរ យ៉ាង ។ ការត្រាច់រកពីរយ៉ាង តើដូចម្តេច ។ គឺការត្រាច់រកអាមិសៈ ១ ការត្រាច់រកធម៌ ១ ។ ម្នាលភិក្ខុទាំងឡាយ ការត្រាច់រកទាំងឡាយ មានពីរ យ៉ាងនេះឯង ។ ម្នាលភិក្ខុទាំងឡាយ បណ្តាការត្រាច់រកពីរយ៉ាងនេះ ការត្រាច់ រកធម៌នុ៎ះ ប្រសើរជាង ។