សមាបត្តិវគ្គ
ម្នាលភិក្ខុទាំងឡាយ ធម៌ទាំងឡាយនេះ មានពីរយ៉ាង ។ ធម៌ពីរយ៉ាង តើដូចម្តេច ។ គឺការឈ្លាសវៃក្នុងសមាបត្តិ ១ ការឈ្លាសវៃ ក្នុងកិច្ចចេញចាកសមាបត្តិ ១ ។ ម្នាលភិក្ខុទាំងឡាយ ធម៌ទាំងឡាយ មាន ពីរយ៉ាងនេះឯង ។ ម្នាលភិក្ខុទាំងឡាយ ធម៌ទាំងឡាយនេះ មានពីរយ៉ាង ។ ធម៌ពីរយ៉ាង តើដូចម្តេច ។ គឺភាពនៃចិត្តត្រង់ ១ ភាពនៃចិត្តទន់ ១ ។ ម្នាល ភិក្ខុទាំងឡាយ ធម៌ទាំងឡាយ មានពីរយ៉ាងនេះឯង ។ ម្នាលភិក្ខុទាំងឡាយ ធម៌ទាំងឡាយនេះ មានពីរយ៉ាង ។ ធម៌ពីរយ៉ាង តើដូចម្តេច ។ គឺខន្តិ ១ សោរច្ចៈ ១ ។ ម្នាលភិក្ខុទាំងឡាយ ធម៌ទាំងឡាយ មានពីរយ៉ាងនេះឯង ។ ម្នាលភិក្ខុទាំងឡាយ ធម៌ទាំងឡាយនេះ មានពីរយ៉ាង ។ ធម៌ពីរយ៉ាង តើដូចម្តេច ។ គឺសម្តីពីរោះ ១ ការទទួលរាក់ទាក់ ១ ។ ម្នាលភិក្ខុ ធម៌ទាំងឡាយ មានពីរយ៉ាងនេះឯង ។ ម្នាលភិក្ខុទាំងឡាយ ធម៌ទាំងឡាយនេះ មានពីរយ៉ាង ។ ធម៌ពីរយ៉ាង តើដូចម្តេច ។ គឺសេចក្តីមិនបៀតបៀន ១ សេចក្តីស្អាត ១ ។ ម្នាលភិក្ខុទាំងឡាយ ធម៌ទាំងឡាយ មានពីរយ៉ាងនេះឯង ។ ម្នាលភិក្ខុទាំងឡាយ ធម៌ទាំងឡាយនេះមានពីរយ៉ាង ។ ធម៌ ពីរយ៉ាង តើដូចម្តេច ។ គឺការមិនរក្សាទ្វារក្នុងឥន្ទ្រិយ ១ ការមិនស្គាល់ ប្រមាណក្នុងភោជន ១ ។ ម្នាលភិក្ខុទាំងឡាយ ធម៌ទាំងឡាយ មានពីរយ៉ាង នេះឯង ។ ម្នាលភិក្ខុទាំងឡាយ ធម៌ទាំងឡាយនេះ មានពីរយ៉ាង ។ ធម៌ពីរយ៉ាង តើដូចម្តេច ។ គឺការរក្សាទ្វារក្នុងឥន្ទ្រិយ ១ ការស្គាល់ប្រមាណ ក្នុងភោជន ១ ។ ម្នាលភិក្ខុទាំងឡាយ ធម៌ទាំងឡាយមានពីរយ៉ាងនេះឯង ។