អដ្ឋកថាសូត្រទី ១

ក្បាលទី 26 · ទំព័រ 428

ក្នុងសូត្រទី ១ នៃសមាបត្តិវគ្គទី ៥ មានវិនិច្ឆ័យដូចតទៅនេះ បទថា សមាបត្តិកុសលតា បានដល់ ភាពជាអ្នកឈ្លាសក្នុងការកំណត់ អាហារសប្បាយ ចូលសមាបត្តិ ។ បទថា សមាបត្តិវុដ្ឋានកុសលតា សេចក្តីថា កាលបានវេលាតាម កំណត់ ជាអ្នកឈ្លាសចេញ ។ ឈ្មោះថា ជាអ្នកឈ្លាសក្នុងការចេញអំពី សមាបត្តិ ព្រោះដូច្នោះ បុគ្គលនេះ ឈ្មោះថា ជាអ្នកឈ្លាស ដូច្នេះ ។