អដ្ឋកថាសូត្រទី ១២
ក្បាលទី 26 · ទំព័រ 433
ក្នុងសូត្រទី ១២ មានវិនិច្ឆ័យដូចតទៅនេះ បទថា សីលសម្បទា បានដល់ ការដល់ព្រមដោយសីល ។ បទថា ទិដ្ឋិសម្បទា បាន ដល់ ភាពជាសម្មាទិដ្ឋិ ។ ដោយបទនោះ សម្មាទិដ្ឋិទាំងពួង ដែលសង្គ្រោះ ដោយសម្មាទិដ្ឋិ គឺកម្មស្សកតាសម្មាទិដ្ឋិ ឈានសម្មាទិដ្ឋិ វិបស្សនាសម្មាទិដ្ឋិ មគ្គសម្មាទិដ្ឋិ ផលសម្មាទិដ្ឋិ ឈ្មោះថា សម្មាទិដ្ឋិ ។