អដ្ឋកថាសូត្រទី ១៤
ក្បាលទី 26 · ទំព័រ 434
ក្នុងសូត្រទី ១៤ មានវិនិច្ឆ័យដូចតទៅនេះ បទថា ទិដ្ឋិវិសុទ្ធិ បានដល់ សម្មាទិដ្ឋិដែលបន្ទុំវិសុទ្ធិនោះឯង ។ បទថា យថា ទិដ្ឋិស្ស ច បធានំ សេចក្តីថា សេចក្តីព្យាយាមដែលសម្បយុត្តដោយមគ្គខាងក្រោមនោះ លោកពោលថា យថាទិដ្ឋិស្ស ច បធានំ ព្រោះអនុរូបដល់ទិដ្ឋិនោះ ។