ពួកសូត្រដែលមិនបានសេ្រង្គាះក្ថុងបណ្ណាសក

ក្បាលទី 26 · ទំព័រ 436

ពួកសូត្រដែលមិនបនសង្គ្រាះក្នុងបណ្ណាសក ម្នាលភិក្ខុទាំងឡាយ ធម៌ទាំងឡាយនេះមានពីរយ៉ាង ។ ធម៌ ពីរយ៉ាង តើដូចម្តេច ។ គឺសេចក្តីក្រោធ ១ ចងគំនុំ ១ … លប់គុណ ១ លើកកម្ពស់ ១ … បឫស្យា ១ កំណាញ់ … លាក់ពុត ១ អួតអាង ១ … មិន មានសេចក្តីខ្មាសបាប ១ មិនមានសេចក្តីខ្លាចបាប ១ ។ ម្នាលភិក្ខុទាំងឡាយ ធម៌ទាំងឡាយ មានពីរយ៉ាងនេះឯង ។ ម្នាលភិក្ខុទាំងឡាយ ធម៌ទាំងឡាយនេះ មានពីរយ៉ាង ។ ធម៌ពីរយ៉ាង តើដូចម្តេច ។ គឺសេចក្តីមិនក្រោធ ១ មិនចងគំនុំ ១ … មិន លប់គុណ ១ មិនលើកកំពស់ ១ … មិនបឫស្យា ១ មិនកំណាញ់ ១ … មិន លាក់ពុត ១ មិនអួតអាង ១ … សេចក្តីខ្មាសបាប ១ សេចក្តីខ្លាចបាប ១ ។ ម្នាលភិក្ខុទាំងឡាយ ធម៌ទាងឡាយ មានពីរយ៉ាងនេះឯង ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលប្រកបដោយធម៌ពីរយ៉ាង តែង នៅជាទុក្ខ ។ ធម៌ពីរយ៉ាង តើដូចម្តេច ។ គឺសេចក្តីក្រោធ ១ ចងគំនុំ ១ … លប់គុណ ១ លើកកម្ពស់ ១ … បឫស្យា ១ កំណាញ់ ១ … លាក់ពុត ១ អួតអាង ១ … មិនមានសេចក្តីខ្មាសបាប ១ មិនមានសេចក្តីខ្លាចបាប ១ ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលប្រកបដោយធម៌ទាំងពីរយ៉ាងនេះតែងនៅជាទុក្ខ ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលប្រកបដោយធម៌ពីរយ៉ាង តែង នៅជាសុខ ។ ធម៌ទាំងពីរយ៉ាង តើដូចម្តេច ។ គឺសេចក្តីមិនក្រោធ ១ មិន ចងគំនុំ ១ … មិនលុបគុណ ១ មិនលើកកម្ពស់ ១ … មិនបឫស្យា ១ មិន កំណាញ់ ១ … មិនលាក់ពុត ១ មិនអួតអាង ១ … សេចក្តីខ្មាសបាប ១ សេចក្តីខ្លាចបាប ១ ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលប្រកបដោយធម៌ពីរយ៉ាង នេះ តែងនៅជាសុខ ។