អដ្ឋកថាអច្ចយសូត្រទី ៤

ក្បាលទី 26 · ទំព័រ 464

ក្នុងអច្ចយសូត្រទី ៤ មានវិនិច្ឆ័យដូចតទៅនេះ បទថា អច្ចយំ អច្ចយតោ ន បស្សតិ សេចក្តីថា បុគ្គលពាលរមែងមិនឃើញកំហុស របស់ខ្លួនថាជាការខុស ។ បទថា អច្ចយតោ ទិស្វា យថា ធម្មំ ន បដិករោតិ សេចក្តីថា បុគ្គលពាលសូម្បីដឹងហើយថា អាត្មាអញធ្វើខុស ក៏មិន ព្រមធ្វើតាមធម៌ គឺទទួលទណ្ឌកម្ម មកហើយក៏មិនព្រមសម្តែងទោស គឺមិន ព្រមអត់ទោសឲ្យអ្នកដទៃ ។