អដ្ឋកថាអយោនិសោសូត្រទី ៥

ក្បាលទី 26 · ទំព័រ 464

បទថា អច្ចយំ ទេសេន្តស្ស យថាធម្មំ ន បដិគ្គណ្ហាតិ សេចក្តីថា កាលអ្នកដទៃដឹងថា អាត្មាអញធ្វើខុស ទទួល ទណ្ឌកម្មមកហើយ ឲ្យសូមខមាទោស បុគ្គលក៏រមែងមិនអត់ទោសឲ្យ ។ ធម៌ចំណែកស គប្បីជ្រាបដោយន័យដែលផ្ទុយគ្នា តាមដែលពោល ហើយនេះ ។ ក្នុងអយោនិសោសូត្រទី ៥ មានវិនិច្ឆ័យដូចតទៅនេះ បទថា អយោនិសោ បញ្ហំ កត្តា ហោតិ សេចក្តីថា បុគ្គលពាលតែងធ្វើវត្ថុដែល មិនជាបញ្ញានោះឯងឲ្យជាបញ្ញា ព្រោះគិតមិនត្រូវឧបាយ ដូចព្រះលោឡុទាយិត្ថេរ កាលត្រូវសួរថា នែឧបាយី ទីតាំងនៃអនុស្សតិមានបុន្មានហ្ន៎ ក៏គិតថា ខន្ធដែលធ្លាប់អាស្រ័យនៅក្នុងភពមុន និងជាទីតាំងនៃអនុស្សតិ ដូច្នេះហើយ ធ្វើវត្ថុដែលមិនជាបញ្ញា ឲ្យជាបញ្ញា ដូច្នោះ ។ បទថា អយោនិសោ បញ្ហំ វិសជ្ជេតា ហោតិ សេចក្តីថា បុគ្គលពាល កាលវិសជ្ជនាបញ្ញាដែលគិតយ៉ាងនេះ ក៏ត្រឡប់វិសជ្ជនាដោយមិនជាឧបាយ ដូចព្រះថេរៈនោះឯង ដោយន័យជាដើមថា បពិត្រព្រះអង្គដ៏ចម្រើន ភិក្ខុក្នុង ធម្មវិន័យនេះ រមែងរពឫកដល់ខន្ធដែលអាស្រ័យក្នុងភពមុនបានច្រើន គឺរលឹក បាន ១ ជាតិខ្លះ … គឺរមែងពោលវត្ថុដែលមិនជាបញ្ញានោះឯង ថាជាបញ្ញា ។ ក្នុងបទថា បរិមណ្ឌលេហិ បទព្យញ្ជនេហិ នេះ គប្បីជ្រាបវិនិច្ឆ័យ ដូចតទៅនេះ បទនោះឯង ឈ្មោះថា បទព្យញ្ជន ព្រោះធ្វើអត្ថឲ្យប្រាកដ បទព្យញ្ជនៈនោះ ដែលពោលធ្វើអក្ខរៈឲ្យបរិបូណ៌ មិនឲ្យខូចអត្ថនៃព្យញ្ជនៈ ១០ យ៉ាង ឈ្មោះថា បរិមណ្ឌល គឺមូលល្អ អធិប្បាយថា ដោយបទ ព្យញ្ជនៈបែបនេះ ។