អដ្ឋកថាខតសូត្រទី ៩

ក្បាលទី 26 · ទំព័រ 467

អកុសលសូត្រទី ៦ ជាដើម [ ៦-៨ ] ក្នុងអកុសលសូត្រទី ៦ ជាដើម មានអត្ថងាយយល់ហើយ ។ អដ្ឋកថា អកុសលសូត្រទី ៦ ជាដើមចប់ ៥ ក្នុងខតសូត្រទី ៩ មានវិនិច្ឆ័យដូចតទៅនេះ ធម៌ចំណែកស ក្នុងចំណែកខាងដើម កំណត់ដោយកុសលកម្មបថ ១០ ក្នុងចំណែកខ្ពស់ រមែងបានរហូតដល់អរហត្តមគ្គ ។ ក្នុងបទថា ពហុញ្ច បុញ្ញំ បសវតិ នេះ ព្រះមានព្រះភាគ ត្រាស់ដល់ បុណ្យដែលលាយឡំគ្នា ទាំងជាលោកិយ និងលោកុត្តរ ។