រថការវគ្គ
ម្នាលភិក្ខុទាំងឡាយ ភិក្ខុមានកេរ្តឈ្មោះប្រកបដោយធម៌ ៣ យ៉ាង ជាអ្នកប្រតិបត្តិ ដើម្បីមិនជាគុណដល់ជនច្រើន ដើម្បីមិនជាសុខដល់ជន ច្រើន ដើម្បីមិនជាប្រយោជន៍ដល់ជនច្រើន ដើម្បីមិនជាគុណ ដើម្បីជាទុក្ខដល់ ទេវតា និងមនុស្សទាំងឡាយ ។ ធម៌ ៣ យ៉ាង តើដូចម្តេច ។ គឺភិក្ខុបបួល អ្នកផងក្នុងកាយកម្មដែលមិនសមគួរ ១ បបួលក្នុងវចីកម្មដែលមិនសមគួរ ១ បបួលក្នុងធម៌ទាំងឡាយដែលមិនសមគួរ ១ ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុមាន កេរ្តឈ្មោះប្រកបដោយធម៌ ៣ នេះឯង រមែងប្រតិបត្តិដើម្បីមិនជាគុណដល់ជន ច្រើន ដើម្បីមិនជាសុខដល់ជនច្រើន ដើម្បីមិនជាប្រយោជន៍ដល់ជនច្រើន ដើម្បី មិនជាគុណ ដើម្បីជាទុក្ខដល់ទេវតា និងមនុស្សទាំងឡាយ ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុមានកេរ្តឈ្មោះប្រកបដោយធម៌ ៣ យ៉ាង ជាអ្នកប្រតិបត្តិ ដើម្បី ជាគុណដល់ជនច្រើន ដើម្បីសេចក្តីសុខដល់ជនច្រើន ដើម្បីជាប្រយោជន៍ ដល់ជនច្រើន ដើម្បីជាគុណ ដើម្បីសេចក្តីសុខដល់ទេវតា និងមនុស្សទាំងយ៉ាង តើដូចម្តេច ។ គឺភិក្ខុបបួលអ្នកផងក្នុងកាយកម្ម ដែលសមគួរ ១ បបួលក្នុងវចីកម្មដែលសមគួរ ១ បបួលក្នុងធម៌ទាំងឡាយ ដែលសមគួរ ១ ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុមានកេរ្តឈ្មោះ ប្រកបដោយធម៌ ៣ យ៉ាងនេះឯង ជាអ្នកប្រតិបត្តិដើម្បីជាគុណដល់ជនច្រើន ដើម្បីសេចក្តីសុខ ដល់ជនច្រើន ដើម្បីជាប្រយោជន៍ដល់ជនច្រើន ដើម្បីជាគុណ ដើម្បីសេចក្តី សុខដល់ទេវតា និងមនុស្សទាំងឡាយ ។ ម្នាលភិក្ខុទាំងឡាយ ហេតុទាំងឡាយដែលព្រះរាជាជាក្សត្រិយ៍ បានមុទ្ធាភិសេកហើយ នៅតែរពឫកចាំបានរហូតដល់អស់ព្រះជន្មនេះ មាន ៣ យ៉ាង ។ ហេតុ ៣ យ៉ាង តើដូចម្តេច ។ ម្នាលភិក្ខុទាំងឡាយ ព្រះរាជា ជាក្សត្រិយ៍ដែលបានមុទ្ធាភិសេក ទ្រង់ព