អដ្ឋកថាសរណីយសូត្រទី ២

ក្បាលទី 26 · ទំព័រ 494

គប្បីជ្រាបវិនិច្ឆ័យក្នុងសរណីយសូត្រទី ២ ដូច្នេះ បទថា ខត្តិយស្ស បានដល់ ជាស្តេចដោយកំណើត ។ បទថា មុទ្ធាភិសិត្តស្ស បាន ដល់ ជាអ្នកបានទទួលមុទ្ធាភិសេកហើយ ដោយការអភិសេកជាព្រះរាជា ។ បទថា សរណីយានិ ភវន្តិ សេចក្តីថា មិនភ្លេច ។ បទថា ជាតោ ប្រែថា កើតហើយ ។ បទថា យាវជីវំ សរណីយំ សេចក្តីថា ក្នុងកាលដែល ទ្រង់នៅក្មេង ព្រះមហាក្សត្រមិនអាចជ្រាបអ្វីមួយ ដែលទាក់ទងនឹងព្រះអង្គ បានឡើយ តែក្នុងកាលក្រោយមក ទ្រង់ស្តាប់រឿងរ៉ាវដែលពួកព្រះញាតិវង្សមាន ព្រះជនក ជននីជាដើម ឬញាតិទូលថា ព្រះអង្គទ្រង់ព្រះរាជសម្ភពក្នុង ជនបទនោះ ក្នុងនគរនោះ ក្នុងថ្ងៃនោះ ក្នុងនក្ខត្តឫក្សនោះ តាំងអំពីថ្ងៃនោះមក រឿងរ៉ាវដែលទ្រង់ត្រូវរពឫក គឺទ្រង់មិនភ្លេចដរាបដល់អស់ព្រះជន្មនោះឯង ។ សេចក្តីពិត ព្រះបាទបាកិតនន្ទៈមិនមានកិច្ចដែលត្រូវធ្វើដោយជាតិ និង ឋានៈជាដើមឡើយ តែព្រះមានព្រះភាគ ទ្រង់ធ្វើហេតុការណ៍នេះមក ក៏ដើម្បី ទ្រង់សម្តែងបុគ្គល ៣ ពួក ដែលប្រៀបដោយព្រះរាជានោះ ព្រោះដូច្នោះ ព្រះមានព្រះភាគ កាលទ្រង់សម្តែងបុគ្គលទាំងនោះ ទើបត្រាស់ថា ឯវមេវ ខោ ភិក្ខវេ ជាដើម ។ បណ្តាបទទាំងនោះ ក្នុងបទថា អនគារិយំ បព្វជិតោ ហោតិ នេះ គប្បីជ្រាបថា ចតុប្បារិសុទ្ធិសីលអាស្រ័យបព្វជ្ជានោះឯង ។ បទថា សរណីយំ ហោតិ សេចក្តីថា ជាទីដែលភិក្ខុត្រូវរពឫក គឺមិនភ្លេចដរាបដល់អស់ជីវិត នោះឯង យ៉ាងនេះថា អាត្មាអញបួសហើយ ត្រង់គល់ឈើនោះ ក្នុងទីចង្រ្កម នោះ ក្នុងរោងឧបសម្បទានោះ ក្នុងវិហារនោះ ក្នុងជនបទនោះ ក្នុងរដ្ឋនោះ ។ បទថា ឥទំ ទុក្ខំ សេចក្តីថា ទុក្ខមានប្រមាណបុណ្ណេះ មិនមានទុក្ខ ដទៃក្រៅអំពីឡើយ ។