អដ្ឋកថាអបណ្ណកសូត្រទី ៦
គប្បីជ្រាបវិនិច្ឆ័យក្នុងអបណ្ណកសូត្រទី ៦ ដូចតទៅនេះ បទថា អបណ្ណកប្បដិបទំ សេចក្តីថា ព្រះអរិយបុគ្គលដែលជាអ្នកបដិបត្តិបដិបទា មិនខុស គឺបដិបទាដែលល្អដោយចំណែកមួយ បដិបទាដែលនាំសត្វចេញ ចាកកាម បដិបទាដែលប្រកបដោយហេតុ បដិបទាដែលមានសារៈ បដិបទា ដែលជាគោល បដិបទាដែលមិនជាសត្រូវ បដិបទាដែលសមគួរ បដិបទា សមគួរដល់ធម៌ មិនមែនបដិបត្តិដោយការត្រិះរិះ គឺតក្កវិជ្ជា ឬដោយកាន់យក តាមន័យ ។ ព្រោះថា ភិក្ខុ ភិក្ខុនី ឧបាសក ឬឧបាសិកា ដែលបដិបត្តិយ៉ាង នេះ នឹងសូន្យចាកមនុស្សសម្បត្តិ ទេវសម្បត្តិ និងនិព្វានសម្បត្តិ ។ ឯបុគ្គល ដែលបដិបត្តិអបណ្ណកប្បដិបទា នឹងមិនសាបសូន្យចាកសម្បត្តិទាំងនោះ ។ ក្នុងអតីតសម័យ កាលនាយកងរទេះ ២ ពួក ធ្វើដំណើរកាត់ទីកន្តារ នាយកងរទេះល្ងង់ខ្លៅ ជឿពាក្យរបស់យក្ខ ដល់នូវការវិនាស មួយអន្លើដោយ ពួកឈ្មួញ នាយកងរទេះអ្នកឈ្លាស មិនជឿពាក្យរបស់យក្ខ គិតថា អញ នឹងចាក់ទឹកក្នុងទីដែលអញជួបទឹក ដូច្នេះហើយ ឲ្យសញ្ញាដល់ពួកឈ្មួញ រួច ទើបធ្វើដំណើរទៅ ដែលលោកសំដៅយក ពោលគាថានេះថា បុគ្គលពួកខ្លះ ជាបណ្ឌិត រមែងប្រកាន់ហេតុដែលមិនខុស បុគ្គលពួកខ្លះ ត្រិះរិះយកឯង រមែងប្រកាន់ហេតុទី ២ ( ហេតុ ខុស ) មេធាវីបុគ្គល បានដឹងនូវហេតុដែលខុស និងហេតុ ដែលមិនខុសនេះហើយ គប្បីកាន់យកនូវហេតុដែលមិន ខុសនោះ ។ បទថា យោនិ ក្នុងពាក្យថា យោនិ ចស្ស អារទ្ធា ហោតិ នេះ ជា ឈ្មោះនៃចំណែករបស់ខន្ធខ្លះ ហេតុខ្លះ បស្សាវមគ្គខ្លះ ។ ពិតហើយ ចំណែក នៃខន្ធ ឈ្មោះថា យោនិ មានមកក្នុងពាក្យជាដើមថា ចតស្សោ ខោ ឥមា សារីបុត្ត យោនិយោ ប្រែថា ម្នាលសារីបុត្ត កំណើត ( របស់សត្វ ) នេះមាន ៤ ។