អដ្ឋកថាអត្តសូត្រទី ៧
ក្បាលទី 26 · ទំព័រ 518
គប្បីជ្រាបវិនិច្ឆ័យក្នុងអត្តសូត្រទី ៧ ដូចតទៅនេះ បទថា អត្តព្យាពាធាយ បានដល់ ដើម្បីឲ្យខ្លួនឯងលំបាក ។ បទថា បរព្យាពាធាយ បានដល់ ដើម្បីឲ្យបុគ្គលដទៃលំបាក ។ បទថា កាយសុចរិតំ ជាដើម មក ក្នុងខាងដើម ដោយអំណាចកុសលកម្មបថ ១០ ។ តែក្នុងទីដែលខ្ពស់ រហូតដល់ អរហត្តផល លោកមិនបានហាមឡើយ ។