អដ្ឋកថាបឋមបាបណិកសូត្រទី ៩

ក្បាលទី 26 · ទំព័រ 519

បទថា ឥតិ ក្នុងពាក្យថា ឥតិ កិរ នេះ គប្បី ឃើញថា ជាការពីរោះរណ្តំនៃព្យញ្ជនៈ ដោយការភ្ជាប់បទ ។ បទថា កិរ ជា និបាត ប្រើក្នុងអត្ថថា បានឮតគ្នាមក ។ បទថា កិរ នោះ គប្បីជ្រាបការ ភ្ជាប់សេចក្តីយ៉ាងនេះថា បានឮថា អ្នកទាំងឡាយ គប្បីខ្ពើមរអើមដោយ អាយុទិព្វ ។ បទថា បកេវ ខោ បន មានអត្ថស្មើគ្នានឹង បឋមតរំ ប្រែថា មុនគេបង្អស់ ។ គប្បីជ្រាបវិនិច្ឆ័យក្នុងបឋមបាបណិកសូត្រទី ៩ ដូចតទៅនេះ បទថា បបណិកោ ប្រែថា ឈ្មួញក្នុងផ្សារម្ចាស់របស់រានផ្សារ ។ ពាក្យថា បបណិកោ នោះ ជាឈ្មោះរបស់ឈ្មួញដែលបើកតូបលក់របស់ ។ បទថា អភព្វោ ប្រែថា ជាបុគ្គលមិនសមគួរ ។ បទថា ន សក្កច្ចំ កម្មន្តំ អធិដ្ឋាតិ សេចក្តីថា ការងារដែលតាំងចិត្ត ធ្វើយ៉ាងណា ទើបនឹងរាប់ថា មាំទាំ ការងារដែលតាំងចិត្ត រមែងសម្រេច សមតាមការតាំងចិត្តដោយប្រការណា បុគ្គលមិនតាំងចិត្តធ្វើឲ្យសម្រេចដោយ ខ្លួនឯងយ៉ាងនោះ ។ ក្នុងបទថា ន សក្កច្ចំ កម្មន្តំ អធិដ្ឋាតិ នោះ គប្បីជ្រាប អធិប្បាយដូចតទៅនេះ នៅពេលព្រឹក ពួកឈ្មួញក្រោកឡើង អុជប្រទីប តែ មិនអង្គុយរៀបចំទំនិញ ឈ្មោះថា មិនតាំងចិត្តធ្វើការងារដោយគោរពក្នុង វេលាព្រឹក ព្រោះថា ឈ្មួញនេះ នឹងមិនបានជាម្ចាស់ទ្រព្យ ភ្លាំងភ្លាត់ក្នុង ឱកាស ទ្រព្យដែលគួរបាន ដែលមានឱកាសទាំង ៣ ជាបច្ច័យ គឺទ្រព្យ ដែលពួកចោរលួចក្នុងពេលយប់ រូតរះមកផ្សារ ដោយគិតថា អញនឹងលែង របស់នេះឲ្យផុតដៃរបស់អញហើយ លក់ឲ្យដោយតម្លៃថោកមួយ ទ្រព្យ ដែលបុគ្គលចំនួនច្រើនដែលជាដៃគូប្រជែងក្នុងការលក់ដូរ ក្នុងពេលយប់ នៅក្នុង ក្រុង ពេលព្រលឹមទៅផ្សារ ទិញយកមួយ ឬទ្រព្យដែលបុគ្គលអ្នកបំណង ទៅកាន់ជនបទ នឹងប្រញាប់ទៅផ្សារអំពីព្រឹក ហើយទិញយកមួយ ក្នុងពេល