អដ្ឋកថាទុតិយបាបណិកសូត្រទី ១០

ក្បាលទី 26 · ទំព័រ 523

គប្បីជ្រាបវិនិច្ឆ័យក្នុងទុតិយបាបណិកសូត្រទី ១០ ដូចតទៅ នេះ បទថា ចក្ខុមា សេចក្តីថា ឈ្មួញដែលជាអ្នកមានបញ្ញាចក្ខុ ។ បទថា វិធុរោ សេចក្តីថា ជាអ្នកមានធុរៈដ៏សំខាន់ គឺមានធុរៈដ៏ខ្ពង់ខ្ពស់ បានដល់ ប្រកបដោយវីរិយៈ ដែលសម្បយុត្តដោយញាណ ។ បទថា និស្សយសម្បន្នោ គឺដល់ព្រមដោយទីពឹង បានដល់ ដល់ព្រមដោយទីពុំនាក់អាស្រ័យ ។ បទថា បណិយំ បានដល់ ទំនិញដែលលក់ ។ ក្នុងបទនោះថា ឯត្តកំ មូលំ ភវិស្សតិ ឯត្តកោ ឧទ្រយោ អធិប្បាយថា ទំនិញដែលទិញមកនោះ ដោយការទិញ មានបរិយាយដូចត្រាស់ថា ទិញយ៉ាងនេះ លក់យ៉ាងនេះ ។ ទំនិញនោះចាត់ជាដើមទុន គឺចំនួនដែលទិញមកបុណ្ណេះ ដូច្នោះ កាលចំណាយ ទំនិញនោះទៅ ក្នុងការចំណាយទំនិញ នឹងមានចំណេញបុណ្ណេះ គឺបន្ថែមឡើង បុណ្ណេះ ។ បទថា កុសលោ ហោតិ បណិយំ កេតុញ្ច វិក្កេតុញ្ច សេចក្តីថា ឈ្មួញអ្នកមានប្រាជ្ញា ទៅរកទិញ កាន់ទីដែលទំនិញរកបានងាយ និងទៅលក់ កាន់ទីដែលទំនិញរកបានលំបាក ឈ្មោះថា ជាអ្នកឈ្លាសក្នុងទីនេះ ឈ្មួញ នោះ រមែងបានលាភបន្ថែមឡើង ១០ ដងខ្លះ ២០ ដងខ្លះ ។ បទថា អទ្ធា បានដល់ ឥស្សរជន គឺជាអ្នកដល់ព្រមដោយទ្រព្យដែល រក្សាច្រើន ។ បទថា មហទ្ធនា បានដល់ ជាអ្នកមានទ្រព្យច្រើន ដោយ អំណាចគ្រឿងប្រើប្រាស់ ។ បទថា មហាភោគា បានដល់ ជាអ្នកមាន ភោគៈច្រើន ដោយទ្រព្យដែលជាគ្រឿងឧបភោគ និងបរិភោគ ។ បទថា បដិពលោ បានដល់ ឈ្មោះថា ជាអ្នកអាច ព្រោះដល់ព្រមដោយកម្លាំងកាយ និងកម្លាំងប្រាជ្ញា ។ បទថា អមហាកញ្ច កាលេន កាលំ អនុប្បាទេតុំ សេចក្តីថា ដើម្បីបន្ថែមឲ្យការប្រាក់ ដែលកើតអំពីទ្រព្យដែលគេខ្ចីទៅ ជាដើម ទុនដល់យើងទាំងឡាយ តាមកាលដ៏សមគួរ ។