អដ្ឋកថាសវិដ្ឋសូត្រទី ១

ក្បាលទី 26 · ទំព័រ 552

គប្បីជ្រាបវិនិច្ឆ័យក្នុងសវិដ្ឋសូត្រទី ១ នៃបុគ្គលវគ្គទី ៣ ដូច្នេះ ព្រះអរិយបុគ្គលឈ្មោះថា កាយសក្ខី ព្រោះពាល់ត្រូវនូវឈានមកអំពីមុន ខាងក្រោយទើបធ្វើឲ្យជាក់ច្បាស់នូវនិរោធ គឺព្រះនិព្វាន ។ បទថា ទិដ្ឋិប្បត្តោ ព្រោះសម្រេចនូវធម៌ដែលខ្លួនឃើញហើយនោះ ។ ឈ្មោះថា សទ្ធាវិមុត្តោ ព្រោះជឿទើបរួចផុត ។ បទថា ខមតិ ប្រែ ថា គាប់ចិត្ត ។ បទថា អភិក្កន្តតរោ ប្រែថា ល្អក្រៃលែងជាង ។ បទថា បណីតតរោ ប្រែថា ប្រណីតក្រៃលែងជាង ។ បទថា សទ្ធ្រិន្ទិយំ អធិមត្តំ ហោតិ សេចក្តីថា ព្រះសវិដ្ឋត្ថេរក្នុង ខណៈនៃអរហត្តមគ្គ មានសទ្ធ្រិន្ទិយជាធុរៈ ឥន្ទ្រិយ ៤ ដ៏សេសជាបរិវារ ដូច្នោះ ព្រះថេរៈ កាលនឹងពោលដល់មគ្គដែលខ្លួនបានសម្រេចហើយ ទើប បានពោលយ៉ាងនេះ ។ ឯព្រះមហាកោដ្ឋិតត្ថេរ ក្នុងខណៈនៃអរហត្តមគ្គ មាន សមាធ្រិន្ទិយជាធុរៈ ឥន្ទ្រិយ ៤ ដ៏សេសជាបរិវារនៃសមាធិនោះឯង ព្រោះ ដូច្នោះ ព្រះមហាកោដ្ឋិតត្ថេរនោះ កាលនឹងប្រាប់ថា សមាធ្រិន្ទិយមាន ប្រមាណក្រៃលែង ទើបពោលដល់មគ្គដែលខ្លួនបានសម្រេចនោះឯង ។ ឯ ព្រះសារីបុត្តត្ថេរ ក្នុងខណៈនៃអរហត្តមគ្គ មានបញ្ញ្រិន្ទិយជាធុរៈ ឥន្ទ្រិយ ៤ ដ៏សេសជាបរិវារនៃបញ្ញ្រិន្ទិយនោះឯង ។ ព្រោះដូច្នោះ ព្រះសារីបុត្តត្ថេរនោះ កាលនឹងប្រាប់ថា បញ្ញ្រិន្ទិយមានប្រមាណក្រៃលែង ទើបបានប្រាប់មគ្គដែល ខ្លួនសម្រេចហើយនោះឯង ។ បទថា ន ខ្វេត្ថ កាត់បទជា ន ខោ ឯត្ថ ។ បទថា ឯកំសេន ព្យាកាតុំ សេចក្តីថា ដើម្បីព្យាករដោយចំណែក ១ ។