អដ្ឋកថាវជិរសូត្រទី ៥

ក្បាលទី 26 · ទំព័រ 561

គប្បីជ្រាបវិនិច្ឆ័យក្នុងវជិរសូត្រទី ៥ ដូចតទៅនេះ បទថា អរុកូបមចិត្តោ បានដល់ មានចិត្តដូចមុខដំបៅចាស់ ។ បទថា វិជ្ជូបមចិត្តោ បានដល់ មានចិត្តដូចផ្លេកបន្ទោរ ព្រោះមានពន្លឺម្តងម្កាលតិចតួច ។ បទថា វជិរូបមចិត្តោ បានដល់ មានចិត្តដូចពេជ្រ ព្រោះអាចដកឫសគល់របស់ កិលេសទាំងឡាយបាន ។ បទថា អភិសជ្ជតិ ប្រែថា ជាប់ជំពាក់ ។ បទថា កុប្បតិ ប្រែថា រមែងកម្រើកដោយអំណាចនៃសេចក្តីក្រោធ ។ បទថា ព្យាបជ្ជតិ សេចក្តីថា លះសភាពប្រក្រតី គឺជារបស់ស្អុយ ។ បទថា បតិត្ថីយតិ បានដល់ រមែងដល់នូវការរឹងរូស គឺការរឹងត្អឹង ។ បទថា កោបំ បានដល់ ការក្រោធមានកម្លាំងគ្រោតគ្រាត ។ បទថា ទោសំ បានដល់ ទោសៈ ដែលមានកម្លាំងជាងការរឹងរូសនោះ ដោយអំណាចនៃការប្រទូស្ត ។ បទថា អប្បច្ចយំ បានដល់ ទោមនស្សដែលជាអាការនៃការមិនពេញចិត្ត ។ បទថា ទុដ្ឋារុកោ បានដល់ ដំបៅចាស់ ។ បទថា កដ្ឋេន បានដល់ ចុងឈើច្រត់ ។ បទថា កថលេន បានដល់ អំបែង ។ បទថា អាសវំ ទេតិ បានដល់ ហូរជាប់តគ្នាទៅ ។ អធិប្បាយថា ដំបៅដែលហូរចេញមកនូវរបស់ ៣ យ៉ាង គឺខ្ទុះ ឈាម និងទឹករងៃតាមធម្មតាខ្លួនស្រាប់ហើយ កាលត្រូវចាក់ និងត្រូវហូរវត្ថុទាំងនោះចេញច្រើនឡើង ។ ក្នុងបទថា ឯវមេវ ខោ នេះ មាន ការប្រៀបធៀបោដូតទៅនេះ បុគ្គលខឹងក្រោធ គប្បីឃើញដូចមុខដំបៅ ។ ចរណៈនៃបុគ្គលខឹងក្រោធ គប្បីឃើញដូចការហូរនូវរបស់មិនស្អាតនៃដំបៅ នោះចេញទៅ តាមធម្មតារបស់ខ្លួន ចរណៈនៃបុគ្គលប្រទូស្ត គប្បីឃើញដូច ការហូររបស់សាកសពដែលហើមបោងទៅតាមធម្មតាខ្លួន បកិណ្ណកៈក៏គប្បី ឃើញដូចត្រូវចាក់ដោយឈើ ឬអំបែង ភាវៈដែលបុគ្គលក្ហេងក្ហាងក្រៃលែង ឡើងថា បុគ្គលនេះហានពោលយ៉ាងនេះជាមួយបុគ្គលដូចអញ គប្បីឃើញដូច ការហូរ